ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីនៃរដ្ឋបាលស្រុកចូលរួមប្រារព្ធពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ដោយ :www.dailybreakingnews.com.kh


ស្រុកវាលវែង:នាព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីនៃរដ្ឋបាលស្រុកវាលវែង ចូលរួមប្រារព្ធពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា  នៅបរិវេណសាលាស្រុក។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងស្មារតីគោរពជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបង្ហាញពីសាមគ្គីភាព ស្មារតីទទួលខុសត្រូវ ព្រមទាំងការប្តេជ្ញាចិត្តរបស់មន្ត្រីរាជការ ក្នុងការបំពេញតួនាទី និងភារកិច្ចជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ការគោរពទង់ជាតិជាប្រចាំ ក៏ជាការបណ្តុះស្មារតីស្រឡាញ់ជាតិ និងលើកកម្ពស់វិន័យ សណ្តាប់ធ្នាប់ និងសាមគ្គីភាពក្នុងចំណោមមន្ត្រីរាជការ ដើម្បីរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

No comments