លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋកិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី អេង អេលីយ៉ាន
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំជាមួយក្រុមការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ក្នុងមូលដ្ឋានខណ្ឌ៧មករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី អេង អេលីយ៉ាន អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានការចូលរួមពី លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ព្រមទាំងអធិការរងខណ្ឌ លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយការិយាល័យភស្តុភា និងហិរញ្ញវត្ថុ លោកនាយការិយាល័យបុគ្គលិក លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨។
ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការតាមដាន និងពិនិត្យលើការអនុវត្តការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងផ្តល់ការណែនាំ និងគាំទ្រដល់កម្លាំងនគរបាលក្នុងមូលដ្ឋាន ដើម្បីឱ្យការអនុវត្តតួនាទី ភារកិច្ច និងសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។
កិច្ចប្រជុំក៏បានផ្តោតសំខាន់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងការបង្កើនកិច្ចសហការរវាងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕
















No comments