លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសប្បុរសធម៌ «វិមានព្រះឆឹងអាន» ដែលរៀបចំឡើងក្នុងគោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅមូលដ្ឋាន
ខេត្តពោធិ៍សាត់ ស្រុកក្រគរ:ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសប្បុរសធម៌ «វិមានព្រះឆឹងអាន» ដែលរៀបចំឡើងក្នុងគោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅមូលដ្ឋាន។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយក សម្ភារៈសិក្សា និងអង្ករ មកឧបត្ថម្ភជូនដល់សិស្សានុសិស្ស នៃ សាលាបឋមសិក្សាឈើតុំ ដើម្បីជួយសម្រួលដល់ការសិក្សា និងជីវភាពប្រចាំថ្ងៃ ព្រមទាំងជំរុញឱ្យសិស្សានុសិស្សមានកម្លាំងចិត្តខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
កម្មវិធីនេះក៏ជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និងសុខុមាលភាពរបស់កុមារ និងយុវជននៅតាមមូលដ្ឋាន។ 🙏❤️

























No comments