ដោយអនុវត្តតាមការណែនាំ និងបង្ហាត់បង្ហាញផ្ទាល់ពីលោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានចុះអនុវត្តការងារថែទាំសោភ័ណភាព🌿 សកម្មភាពថែរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៅស្រុកក្រគរ
ខេត្តពោធិ៍សាត់ ស្រុកក្រគរ:នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈស្រុកក្រគរ ដោយអនុវត្តតាមការណែនាំ និងបង្ហាត់បង្ហាញផ្ទាល់ពីលោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានចុះអនុវត្តការងារថែទាំសោភ័ណភាព និងបរិស្ថានតាមបណ្តោយផ្លូវជាតិ និងតំបន់សាធារណៈនានា។
ក្នុងសកម្មភាពនេះ ក្រុមការងារបានចុះតាក់តែង និងកាត់សម្អាតដើមត្របែកព្រៃ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថាន នៅតាមឃុំអន្លង់ត្នោត ឃុំស្នាអន្សា និងឃុំអូរសណ្តាន់ ព្រមទាំងតាមបណ្តាឃុំនានាជាប្រចាំ។
សកម្មភាពនេះមានគោលបំណងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ រក្សាអនាម័យបរិស្ថាន និងធានាបាននូវសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានភាពស្អាត របៀបរៀបរយ និងបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ។
ការងារថែរក្សាអនាម័យ និងបរិស្ថាន នឹងបន្តអនុវត្តជាប្រចាំ ដើម្បីចូលរួមកសាងស្រុកក្រគរឱ្យកាន់តែស្អាត មានសណ្តាប់ធ្នាប់ និងមានសោភ័ណភាពល្អប្រសើរ។ 🌱🙏





















No comments