ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទ ប្រារព្ធពិធីគោរពទង់ជាតិ និងការត្រួតពិនិត្យកម្លាំងនគរបាលខណ្ឌទួលគោក

ដោយ :www.dailybreakingnews.com.kh

 


រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងក្រោមឱវាទ ប្រារព្ធពិធីគោរពទង់ជាតិ និងប្រជុំជួរ ដោយមានការត្រួតពិនិត្យវត្តមាន ឯកសណ្ឋាន និងសណ្តាប់ធ្នាប់របស់មន្ត្រីនគរបាល ដើម្បីធានាឱ្យការអនុវត្តតួនាទី និងភារកិច្ចប្រចាំថ្ងៃប្រព្រឹត្តទៅដោយមានវិន័យ និងប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកអធិការបានណែនាំ និងក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការបម្រើសេវា និងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយភាពរួសរាយរាក់ទាក់ ទំនួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តតាមបទបញ្ជា និងសំណូមពរចាំបាច់នានា។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏ត្រូវបន្តយកចិត្តទុកដាក់លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការ និងទប់ស្កាត់បទល្មើស ព្រមទាំងចុះសម្រួលចរាចរណ៍ និងដោះស្រាយគោលដៅដែលមានការកកស្ទះនៅតាមមូលដ្ឋាន ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងការពង្រឹងវិន័យ ការត្រៀមកម្លាំង និងប្រសិទ្ធភាពការងារ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ក្នុងនោះ កម្លាំងចូលរួមសរុបចំនួន ១១៩នាក់ ក្នុងនោះស្រី ១៨នាក់។

No comments