ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ចុះសាកសួរសុខទុក្ខ និងធ្វើសៀវភៅស្នាក់ (ក២) សៀវភៅគ្រួសារ (ក៤) ព្រមទាំងបានរៀបចំឯកសារស្នើសុំផ្ដល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ទុតិយតា) ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលត្រូវបាន អគ្គីភ័យឆាបឆេះផ្ទះសម្បែង ចំនួន០១ខ្នង។

ដោយ :www.dailybreakingnews.com.kh

 


ខេត្តត្បូងឃ្មុំ:ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅរសៀល ថ្ងៃអង្គារ៍ ទី៦ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរ ចុះសាកសួរសុខទុក្ខ និងធ្វើសៀវភៅស្នាក់ (ក២) សៀវភៅគ្រួសារ (ក៤) ព្រមទាំងបានរៀបចំឯកសារស្នើសុំផ្ដល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ទុតិយតា) ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលត្រូវបាន អគ្គីភ័យឆាបឆេះផ្ទះសម្បែង ចំនួន០១ខ្នង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិទួលវិហារមានជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកប្រើប្រាស់ឡើងវិញ  ។

No comments