លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងអាជ្ញាធរឃុំ ចុះធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជននិងតាមដងផ្លូវនានាក្នុងឃុំឈើតុំ
ខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងអាជ្ញាធរឃុំ ចុះធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជននិងតាមដងផ្លូវនានាក្នុងឃុំឈើតុំ រៀបចំសោភណភាពសណ្តាប់ធ្នាប់សាធារណៈ អប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារ និងជុំវិញផ្សារបំណត់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាដើម្បីផ្សារបំណក់ និងបរិវេណឃុំឈើតុំទាំងមូលគ្មានសំរាម។




















No comments