ឯកឧត្តម ថាំង ប៊ុនសុង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំជើងគួន និងសាខាគណបក្សភូមិទាំង ១១ភូមិ សរុបប្រមាណ ៥៥រូប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ខេត្តតាកែវ:នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ថាំង ប៊ុនសុង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំជើងគួន និងសាខាគណបក្សភូមិទាំង ១១ភូមិ សរុបប្រមាណ ៥៥រូប ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សបានជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់ និងពិភាក្សាការងារសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការបង្កើនប្រសិទ្ធភាពការងារនៅមូលដ្ឋាន ព្រមទាំងការបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តគោលនយោបាយរបស់គណបក្ស និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។











No comments