លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងឯកសណ្ឋានរបស់មន្ត្រីនគរបាល ដើម្បីត្រៀមរង់ចាំទទួលបទបញ្ជា
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងឯកសណ្ឋានរបស់មន្ត្រីនគរបាល ដើម្បីត្រៀមរង់ចាំទទួលបទបញ្ជា និងអនុវត្តភារកិច្ចប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោកអធិការនគរបាលខណ្ឌទួលគោក ក៏បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ អំពីការបំពេញការងារសេវាតម្រូវការជូនប្រជាពលរដ្ឋ ការពង្រឹងការងារការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការចុះសម្របសម្រួលចរាចរណ៍នៅតាមគោលដៅដែលមានការកកស្ទះក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កម្លាំងនគរបាលដែលបានចូលរួមក្នុងពិធីប្រជុំជួរនាព្រឹកនេះ មានចំនួនសរុប ១៣៧នាក់ ក្នុងនោះមាននារីចំនួន ២៦នាក់។














No comments