លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ សៃ សៅយី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ:នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ សៃ សៅយី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ចំណុះអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងបំពេញភារកិច្ចល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ)។
ក្នុងឱកាសនោះ លោកអធិការ បាននាំយកផ្លែឈើមួយកន្ត្រក និងថវិកាចំនួន ៤០ម៉ឺនរៀល ជូនដល់លោកអនុសេនីយ៍ទោ សៃ សៅយី។ ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ក៏បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងអំឡុងពេលសម្រាកព្យាបាល។








No comments