ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

អធិការដ្ឋាននគរបាលស្រុកក្រគរ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនធនធានមនុស្ស និងលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តពោធិ៍សាត់:រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលស្រុកក្រគរ បានរៀបចំកិច្ចប្រជុំបំណាច់ខែ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនធនធានមនុស្ស និងលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ។

កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលការងារប្រចាំខែ ការផ្សព្វផ្សាយ និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងដាក់ចេញទិសដៅ និងវិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តការងារនាពេលខាងមុខ។

ក្នុងឱកាសនោះ លោក លោកស្រី អធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ នាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ទាំង១១ បានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារតាមជំនាញរបស់ខ្លួន ព្រមទាំងលើកឡើងនូវមតិយោបល់ សំណូមពរ បញ្ហាប្រឈម និងសំណើដំណោះស្រាយ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី អធិការរងគ្រប់ជំនាញ នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ នាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ទាំង១១ សរុបចំនួន ៥៦នាក់ ក្នុងនោះស្រី ៩នាក់។

No comments