ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុង តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការវាយតម្លៃផលិតផលស្នើសុំទទួលស្គាល់ជាសមាជិក នៃចលនា «ភូមិមួយ ផលិតផលមួយ» តាមប្រព័ន្ធអនឡាញ (Zoom)។

ដោយ :www.dailybreakingnews.com.kh

 


រដ្ឋបាលក្រុងអរិយក្សត្រ៖ នាថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុង តំណាងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការវាយតម្លៃផលិតផលស្នើសុំទទួលស្គាល់ជាសមាជិក នៃចលនា «ភូមិមួយ ផលិតផលមួយ» តាមប្រព័ន្ធអនឡាញ (Zoom)។

កិច្ចប្រជុំនេះ សម្របសម្រួលដោយលោក ហេង គារិទ្ធី នាយករងរដ្ឋបាលសាលាខេត្តកណ្តាល និងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនា «ភូមិមួយ ផលិតផលមួយ» នៅសាលប្រជុំ D (ជាន់ទី១) សាលាខេត្តកណ្តាល (ទីតាំងបណ្តោះអាសន្ន)។

កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃផលិតផលដែលបានស្នើសុំទទួលស្គាល់ជាសមាជិក នៃចលនា «ភូមិមួយ ផលិតផលមួយ» ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងសហគមន៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។

No comments