ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួលអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីស្នើសុំចុះបញ្ជីដីធ្លីទំហំ ៤៣,២៥២ ម៉ែត្រការ៉េ ស្ថិតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកណ្តាល:នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល បានដឹកនាំលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងលោកមេឃុំក្រាំងម្កាក់ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីស្នើសុំចុះបញ្ជីដីធ្លីទំហំ ៤៣,២៥២ ម៉ែត្រការ៉េ ស្ថិតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល របស់ឈ្មោះ សៀ សេងហ៊ាប។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្ដាល ដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លី ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

No comments