លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលការណ៍ បែបបទ និងវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យ និងព័ត៌មានអត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិ ដែលបានជាប់ឆ្នោត និងបំពេញការងារលើសពី ៣ អាណត្តិឡើង
ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល:នៅថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលការណ៍ បែបបទ និងវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យ និងព័ត៌មានអត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិ ដែលបានជាប់ឆ្នោត និងបំពេញការងារលើសពី ៣ អាណត្តិឡើង នៅសាលប្រជុំសាលាស្រុក។
បន្ទាប់មក លោកអភិបាលស្រុក បានបន្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសាលាបឋមសិក្សា ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីតាមដានគុណភាព និងជំរុញឱ្យការសាងសង់ប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ សំដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនៅមូលដ្ឋាន។



















No comments