លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកអញ្ជើញចូលរួមពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ បន្ទាប់ពីដំណើរការកិច្ចសវនកម្មអស់រយៈពេល៤ថ្ងៃក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ:នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ បន្ទាប់ពីដំណើរការកិច្ចសវនកម្មអស់រយៈពេល៤ថ្ងៃ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក លោក-លោកស្រីអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
ពិធីបិទកិច្ចសវនកម្មនេះ បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព គណនេយ្យភាព និងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិជាធរមាន។






























No comments