លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល លើកទី២៥ អាណត្តិទី៤ក្រោមអធិបតីភាព លោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុក
ខ្សាច់កណ្ដាល:នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល លើកទី២៥ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល។
កិច្ចប្រជុំនេះមានការចូលរួមពី គណៈអភិបាលស្រុក នាយក និងនាយករងរដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យ អង្គភាពចំណុះ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញសាលាស្រុក ព្រមទាំងលោក លោកស្រី មេឃុំទាំង១២ និងតំណាងប្រជាពលរដ្ឋ។
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុក អគារ “ក” ដើម្បីពិនិត្យ ពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារនានារបស់រដ្ឋបាលស្រុក ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តការងារបន្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។






























No comments