លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាពិគ្រោះយោបល់ និងពិភាក្សាតម្រូវការអាទិភាព និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឃុំប្រម៉ាត់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកវាលវែង ដឹកនាំដោយ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីចំណុះសាលាស្រុក បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាពិគ្រោះយោបល់ និងពិភាក្សាតម្រូវការអាទិភាព និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្តាប់ និងប្រមូលមតិយោបល់ សំណូមពរ តម្រូវការអាទិភាព និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធអាចពិនិត្យ ដោះស្រាយ និងរៀបចំផែនការអភិវឌ្ឍន៍ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាជនក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ ជីវភាពរស់នៅ និងវិស័យអាទិភាពផ្សេងៗ ខណៈថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានផ្តល់ការបំភ្លឺ និងទទួលយកមតិយោបល់ទាំងនោះ ដើម្បីបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
វេទិកាពិគ្រោះយោបល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការពង្រឹងយន្តការប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។













No comments