ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមក្ងោកអមសងខាងផ្លូវ ប្រវែងចម្ងាយ ៦គីឡូម៉ែត្រ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារ និងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង ឃុំឈើតុំ

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរខេត្តពោធិ៍សាត់:ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមក្ងោកអមសងខាងផ្លូវ ប្រវែងចម្ងាយ ៦គីឡូម៉ែត្រ ស្ថិតនៅក្នុងសហគមន៍តំបន់ការពារ និងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីដាំដើមក្ងោកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ការអភិរក្ស និងថែរក្សាធនធានធម្មជាតិ បង្កើនគម្របព្រៃឈើ និងបរិស្ថានបៃតង ព្រមទាំងលើកកម្ពស់សោភណភាពនៅតាមដងផ្លូវ ឱ្យកាន់តែមានភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀងកាន់តែច្រើន។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មលក់ដូរនៅផ្សារច្រកល្អៀង ដោយបានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់បងប្អូនអាជីវករ ឱ្យបន្តប្រកបអាជីវកម្មដោយសុចរិតភាព មានភាពរួសរាយរាក់ទាក់ និងផ្តល់សេវាកម្មល្អប្រកបដោយភាពទទួលខុសត្រូវចំពោះភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានណែនាំឱ្យបងប្អូនអាជីវករ កំណត់តម្លៃលក់ទំនិញ ម្ហូបអាហារ និងសេវាកម្មផ្សេងៗឱ្យមានតម្លៃសមរម្យ តម្លាភាព និងស្របតាមតម្លៃទីផ្សារ ដើម្បីបង្កើតទំនុកចិត្ត និងភាពពេញចិត្តជូនភ្ញៀវទេសចរ ព្រមទាំងចូលរួមលើកកម្ពស់កិត្តិយស និងកេរ្តិ៍ឈ្មោះល្អរបស់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង។

លោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់បងប្អូនអាជីវករទាំងអស់ ឱ្យចេះស្រឡាញ់ រាប់អាន និងសាមគ្គីគ្នា ចូលរួមសហការគ្នាក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភណភាពនៅក្នុងតំបន់ទេសចរណ៍ ឱ្យមានភាពស្អាត របៀបរៀបរយ និងគួរជាទីទាក់ទាញជាប្រចាំ។

ការចូលរួមដាំដើមឈើ និងការយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាននាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការបង្កើតបរិយាកាសបៃតង កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង កាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងប្រកបដោយនិរន្តរភាព។

⚘️🌿 «រួមគ្នាដាំដើមឈើ ថែរក្សាបរិស្ថាន និងលើកកម្ពស់សោភណភាពតំបន់ទេសចរណ៍ ដើម្បីសហគមន៍បៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព» 🌿⚘️

No comments