ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះរាំងស្ងួត

ដោយ :www.dailybreakingnews.com.kh

 



ស្រុកក្រគរខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលប្រជុំរដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងវាយតម្លៃជាក់ស្តែងលើស្ថានភាពគ្រោះរាំងស្ងួត ព្រមទាំងផលប៉ះពាល់ដែលអាចកើតមានចំពោះវិស័យកសិកម្ម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រភពទឹកប្រើប្រាស់ និងតម្រូវការទឹកសម្រាប់ការបង្កបង្កើនផលនៅតាមបណ្តាស្រុកនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការផ្លាស់ប្តូរយោបល់ ពិភាក្សាលើទិន្នន័យ និងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីតំបន់ដែលរងផលប៉ះពាល់ កម្រិតនៃការខ្វះខាតទឹក និងបញ្ហាប្រឈមផ្សេងៗ ដែលអាចបង្កផលប៉ះពាល់ដល់ដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតសំខាន់លើការរៀបចំវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ការត្រៀមលក្ខណៈបង្ការ និងកាត់បន្ថយហានិភ័យ ព្រមទាំងការពង្រឹងកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែង។

ការចូលរួមរបស់លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ ក្នុងកិច្ចប្រជុំខាងលើនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទទួលយកទិសដៅ និងវិធានការណែនាំ ដើម្បីយកទៅអនុវត្ត និងត្រៀមលក្ខណៈឆ្លើយតបនៅក្នុងភូមិសាស្ត្រស្រុកក្រគរ ឱ្យបានទាន់ពេលវេលា សំដៅកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសកសិករដែលកំពុងប្រកបរបរកសិកម្ម។

កិច្ចប្រជុំនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការតាមដាន វាយតម្លៃ និងដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីបង្ការ កាត់បន្ថយ និងឆ្លើយតបចំពោះផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

No comments