លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខីប្រធានពន្ធនាគារខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា
កំពង់ចាម ៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចការពារធានាឲ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងបានជំរុញឲ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង។








No comments