លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី សឿន កូឡាប ដែលទើបសម្រាលបុត្រី ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាពីលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ព្រមទាំងថវិកាមូលនិធិគ្រួសារនគរបាលក្រុងតាខ្មៅ ប្រគល់ជូនដើម្បីជាការលើកទឹកចិត្ត និងចូលរួមសម្រាលបន្ទុកដល់ក្រុមគ្រួសារ
ក្រុងតាខ្មៅខេត្តកណ្តាល:ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី សឿន កូឡាប ដែលទើបសម្រាលបុត្រី ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាពីលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ព្រមទាំងថវិកាមូលនិធិគ្រួសារនគរបាលក្រុងតាខ្មៅ ប្រគល់ជូនដើម្បីជាការលើកទឹកចិត្ត និងចូលរួមសម្រាលបន្ទុកដល់ក្រុមគ្រួសារ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ សាមគ្គីភាព និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងមហាគ្រួសារកងកម្លាំងនគរបាលជាតិ ដែលតែងតែគិតគូរសុខទុក្ខ និងសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ និងក្រុមគ្រួសារ ក្នុងឱកាសសំខាន់ៗនៃជីវិត។
ក្នុងឱកាសដ៏រីករាយនេះផងដែរ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពហុព្យាបាល និងសម្ភពចតុមុខ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាថែទាំ និងសម្រាលបុត្រីជូនលោកស្រីអនុសេនីយ៍ត្រី សឿន កូឡាប ប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងសុវត្ថិភាព ធ្វើឱ្យទាំងម្តាយ និងទារកមានសុខភាពល្អប្រសើរ។
សូមជូនពរលោកស្រីអនុសេនីយ៍ត្រី សឿន កូឡាប និងបុត្រី មានសុខភាពល្អ រឹងមាំ ប្រកបដោយសុភមង្គល និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារជារៀងរហូត។









No comments