កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី០២ផ្សេងគ្នាក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកបាន!
រាជធានីភ្នំពេញ:ដោយមានការចង្អល់បង្ហាញនិងបញ្ជាផ្ទាល់ពីលោកវីរសេនីយ៍ឯកសុឹមពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការចុះរដ្ឋបាលនៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផលបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី០២ផ្សេងគ្នា។
ករណីទី១ ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ជនសង្ស័យ:
១-ឈ្មោះ ម៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
២-ឈ្មោះ អ៉ន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖
ថ្នាំ្ញញៀនចំនួន០៤កញ្ចប់,ថង់ប្លាស្ទិចចំនួន០១ (ចាប់យកពីឈ្មោះ ម៉ន សំណាង) ។
ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 7 ពណ៌ខ្មៅ មានស៊ីមលេខ៖ 097 62 95 572 ។
ករណីទី២ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យ:១-ឈ្មោះ ពយ ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
២-ឈ្មោះ សៀង សុខថាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
៣-ឈ្មោះ វ៉ែន លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
៤-ឈ្មោះ គាត ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
៥-ឈ្មោះ យ៉េត ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖ គ្មាន
បច្ចុប្បន្ន : ជនសង្ស័យចំនួន០៧ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។





No comments