ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាសបានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនចំនួន៣គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ

ដោយ :www.dailybreakingnews.com.kh

 


ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ  អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនចំនួន៣គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ  ដូចមានឈ្មោះខាងក្រោម៖

១ ឈ្មោះ អៀម ប៊ុនធឿន ភេទប្រុស នៅភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស មុខសញ្ញាគ្រួសារពិការ(យោធា)

២ ឈ្មោះ អេង ខឿន ភេទស្រី នៅភូមិអូរស្វាយកើត ឃុំកងតាណឹង ស្រុកកងមាស មុខសញ្ញា ពលី(សេនាជន)

៣ ឈ្មោះហ៊ុល ទីម ភេទស្រី នៅភូមិកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស មុខសញ្ញាពលី(យោធា)

ក្នុងនោះដែរ លោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនខេត្តកំពង់ចាម រួមមាន៖

អង្ករ ៥០គីឡូក្រាមមី១កេះត្រីខ ១យួរ

ទឹកត្រី ១យួរទឹកស៊ីអ៉ីវ ១យួរសម្ភារៈផ្ទះបាយមួយចំនួនថវិកាមួយចំនួន ។

No comments