លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យា ចំនួន ១៩៦នាក់ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ
ស្រុកក្រគរ:ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យា ចំនួន ១៩៦នាក់ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ។
ជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពការងារ បញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញភារកិច្ចបង្រៀន និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ស្មារតីអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្រៀន និងការអប់រំកុមារ និងយុវជននៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលបានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ គោរពវិន័យការងារ និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងមាតាបិតា និងសហគមន៍ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់សិស្សានុសិស្សក្នុងស្រុកក្រគរ។
ជំនួបនេះក៏ជាឱកាសសម្រាប់ការផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរស្រុក និងបុគ្គលិកអប់រំ ដើម្បីឱ្យការងារអប់រំនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។



















No comments