ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

បងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ មកពីឃុំឈើតុំ បានអញ្ជើញមកជួបលោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរដោយផ្ទាល់ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងជួយសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលបានកើតមានជាយូរមកហើយ

ដោយ :www.dailybreakingnews.com.kh

 


ស្រុកក្រគរ:នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ មកពីឃុំឈើតុំ បានអញ្ជើញមកជួបលោកអភិបាលស្រុកដោយផ្ទាល់ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងជួយសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលបានកើតមានជាយូរមកហើយ។

ក្នុងជំនួបនេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងការលំបាកពាក់ព័ន្ធនឹងដីធ្លីរបស់ពួកគាត់ ដែលជាទំនាស់រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់អាចដោះស្រាយបាននៅឡើយ។ ដោយសារតែបញ្ហានេះបានអូសបន្លាយយូរ ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងមានបំណងចង់ឱ្យអាជ្ញាធរជួយសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបញ្ចប់បញ្ហាដែលបានកើតមាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរស្រុកជួយពិនិត្យ និងសម្របសម្រួលតាមនីតិវិធី ដោយផ្អែកលើឯកសារ ភស្តុតាង និងស្ថានភាពជាក់ស្តែង ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ។

លោកអភិបាលស្រុកបានទទួលសំណើររបស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ស្តាប់នូវបញ្ហា និងសំណូមពររបស់ពួកគាត់ ដោយសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាតាមគោលការណ៍ច្បាប់ និងនីតិវិធី ដើម្បីឱ្យបញ្ហាទំនាស់ដែលអូសបន្លាយយូរឆ្នាំនេះ អាចឈានទៅរកដំណោះស្រាយប្រកបដោយភាពសមរម្យ និងទទួលយកបានពីភាគីពាក់ព័ន្ធ។

អាជ្ញាធរស្រុកនឹងបន្តពិនិត្យ សម្របសម្រួល និងសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

No comments