លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង និងជាអ្នកសម្របសម្រួល បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមកាត់កញ្ចប់វិញ្ញាសា និងប្រគល់ជូនបេក្ខជននៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងព្រឹកថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ស្រុកកណ្តាលស្ទឹង:នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង និងជាអ្នកសម្របសម្រួល បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមកាត់កញ្ចប់វិញ្ញាសា និងប្រគល់ជូនបេក្ខជននៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងព្រឹកថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្នុងដំណើរការប្រឡង បេក្ខជនទាំងអស់បានចូលមណ្ឌលប្រឡងតាមពេលវេលាកំណត់ ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយ តម្លាភាព យុត្តិធម៌ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ។
ជាមួយគ្នានេះ អាជ្ញាធរស្រុក និងក្រុមការងារពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជុំវិញមណ្ឌលប្រឡង ដើម្បីបង្កលក្ខណៈអំណោយផលដល់បេក្ខជនទាំងអស់ អាចប្រឡងប្រកបដោយភាពស្ងប់ស្ងាត់ និងទទួលបានលទ្ធផលល្អប្រសើរ។
សូមជូនពរដល់បេក្ខជនទាំងអស់ ឱ្យប្រឡងជាប់ និងទទួលបានលទ្ធផលល្អតាមការខិតខំប្រឹងប្រែងរបស់ខ្លួន។ 🙏❤️





























No comments