លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ចូលរួមប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងត្រួតពិនិត្យឯកសណ្ឋានរបស់កងកម្លាំង ដើម្បីពង្រឹងវិន័យ របៀបរៀបរយ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច
រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧៖០០នាទី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនគរបាល ចូលរួមប្រារព្ធពិធីគោរពទង់ជាតិ ប្រកាសប្រជុំជួរ ពិនិត្យវត្តមាន និងត្រួតពិនិត្យឯកសណ្ឋានរបស់កងកម្លាំង ដើម្បីពង្រឹងវិន័យ របៀបរៀបរយ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។
ក្នុងឱកាសនោះ លោកអធិការបានធ្វើការណែនាំ និងដាក់បទបញ្ជាដល់មន្ត្រីនគរបាលក្រោមឱវាទ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងបំពេញតម្រូវការនានារបស់ប្រជាពលរដ្ឋ ប្រកបដោយភាពរួសរាយរាក់ទាក់ ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ កម្លាំងត្រូវបន្តពង្រឹងការអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវភាពសុខសាន្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកអធិការក៏បានណែនាំដល់កម្លាំងពាក់ព័ន្ធ ឱ្យបង្កើនការចុះសម្រួលចរាចរណ៍ និងដោះស្រាយបញ្ហាកកស្ទះនៅតាមគោលដៅសំខាន់ៗ និងតំបន់ដែលមានចរាចរណ៍មមាញឹកក្នុងមូលដ្ឋាន ដោយត្រូវអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ ស្មារតីសហការ និងការគោរពវិន័យ ដើម្បីធានាបាននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងរលូន។
ពិធីនេះមានកម្លាំងនគរបាលចូលរួមសរុបចំនួន ១០៧នាក់ ក្នុងនោះមានកម្លាំងនារីចំនួន ២០នាក់។ ការរៀបចំពិធីគោរពទង់ជាតិ និងប្រជុំជួរនាព្រឹកនេះ គឺជាការពង្រឹងសាមគ្គីភាព វិន័យ ការគោរពបទបញ្ជា និងការត្រៀមខ្លួនរបស់កងកម្លាំង ដើម្បីអនុវត្តភារកិច្ច និងត្រៀមទទួលបទបញ្ជាថ្មីៗ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌទួលគោក។

























No comments