ចាងហ្វាងការផ្សាយ:លោក មាស សុវណ្ណទីស្នាក់ការ ភូមិទួលក្របៅ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល/លេខទូរស័ព្ទទំនាក់ទំនង: 088 8 292988

Breaking News

លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកវាលវែង អញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពិធីគោរពទង់ជាតិនេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពគោរព សាមគ្គីភាព និងស្មារតីទទួលខុសត្រូវ ដើម្បីបង្ហាញពីការគោរពស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងលើកកម្ពស់ស្មារតីស្នេហាជាតិ និងការបំពេញភារកិច្ចរបស់មន្ត្រីរាជការ ប្រកបដោយវិន័យ សីលធម៌ និងប្រសិទ្ធភាព

ដោយ :www.dailybreakingnews.com.kh

 


ស្រុកវាលវែងខេត្តពោធិ៍សាត់: ព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកវាលវែង អញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីគោរពទង់ជាតិនេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពគោរព សាមគ្គីភាព និងស្មារតីទទួលខុសត្រូវ ដើម្បីបង្ហាញពីការគោរពស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងលើកកម្ពស់ស្មារតីស្នេហាជាតិ និងការបំពេញភារកិច្ចរបស់មន្ត្រីរាជការ ប្រកបដោយវិន័យ សីលធម៌ និងប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ រួមសាមគ្គីគ្នា និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ស្របតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល។

ពិធីនេះក៏ជាការរំលឹក និងពង្រឹងស្មារតីរួបរួម ការគោរពវិន័យការងារ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

No comments